ភ្នំពេញ៖ នៅយប់ថ្ងៃទី១០ ខែ ឆ្នូ ឆ្នាំ២០១៩ មានករណីបាញ់បោះមួយសេរី ដែលបង្កឡើងដោយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងម្នាក់ ស្រវឹងស្រាជោគជាំ បានដកកាំភ្លើងខ្លីបាញ់ចំនួន១៤គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។ក្រោយបង្កហេតុ ខ្មាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជានាយផ្នែកនៃច្រកទ្វារអន្ដរជាតិដូង កាន់កាប់កាំភ្លើងខ្លីបាញ់បោះសេរីនេះ ម៉ាក Sig Sauer៕

