អ្នកវិភាគជាច្រើនជឿជាក់ថា Solskjaer គឺជាអ្នកដែលអាចកែប្រែ Man United

0

៤ថ្ងៃចុងក្រោយនេះបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Ole Solsjkare ពិតជាបានធ្វើឲ្យគ្រប់គ្នាជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ជ័យជំនះលើ Man City កាលពីយប់ថ្ងៃសៅរ៍គឺធ្វើឡើង៣ថ្ងៃក្រោយជ័យជំនះលើក្រុម Spurs ដែលសុទ្ធតែជាប្រកួតដ៏សំខាន់បំផុតរបស់ខ្លួន។

ទោះបីជាបានជួបនឹងបញ្ហាលំបាកកាលពីដើមរដូវកាលខ្លាំងពិតមែននិងព្រមទាំងធ្វើឲ្យអនាគតរបស់លោក Solskjaer មានភាពមិនច្បាស់លាស់នោះក្តីតែមកដល់ពេលនេះមានកីឡាករច្រើនណាស់ដែលបានបង្ហាញជំហគាំទ្របេក្ខភាពរបស់លោកគ្រូបង្វឹកនវេរូបនេះដដែលឲ្យមានវត្តមានបន្តនៅ Old Trafford។

ចុងក្រោយនេះផងដែរបើយោងតាមអ្វីដែលជាគំនិតរបស់អ្នកជំនាញវិភាគបាល់មួយចំនួនបានអះអាងថា Solskjaer ពិតជាមនុស្សម្នាក់ដ៏ត្រឹមត្រូវបំផុតដើម្បីកែប្រែស្ថានភាពក្លឹបខណៈដែលបច្ចុប្បន្នលោកពិតជាបាននឹងកំពុងព្យាយាមខ្លាំងបំផុតទៅលើកែប្រែទឹកចិត្តរបស់កីឡាករទាំងអស់ជាមុនសិនមុននឹងក្លាយទៅជាក្លឹបដ៏ធំនិងខ្លាំងបំផុតលើលោកសាជាថ្មី៕

ប្រែសម្រួល:Lee