ស្ងាត់ៗ Pochettino ទៅដល់ស្រុកកំណើតនិងសួរសុខទុក្ខវិរៈបុរសរបស់ខ្លួន

0

ក្រោយការបណ្តេញចេញពីក្លឹបមាន់ខ្នាយមាស Spurs មកលោក Pochettino នៅមិនទាន់ត្រូវបានសម្រេចចិត្តក្នុងការចាប់យកតំណែងជាមួយនឹងក្លឹបណាមួយវិញនៅឡើយហើយមកដល់សប្តាហ៍នេះលោកកំពុងមានវត្តមាននៅស្រុកកំណើតប្រទេសអាហ្សង់ទីនរបស់ខ្លួននៅឡើយ។

ឆ្លៀតក្នុងពេលដំណើរកំសាន្តនេះលោក Pochettino ក៏បានធ្វើដំណើរទៅលេងជាមួយនឹងវិរៈបុរសរបស់អាហ្សង់ទីនលោក Maradona ផងដែរនិងជាពិសេសក្លឹបចាស់របស់លោកគឺ Newells Old Boys ផងដែរ។រំលឹកដែរថាបុរសទាំងពីរក៏ធ្លាប់មានឈ្មោះជាមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរកាលពីឆ្នាំ១៩៩៣ក្នុងគ្រាដែល Pochettino មានវ័យ២១ឆ្នាំ។

គួរឲ្យដឹងដែរថាដោយសារបញ្ហាសុខភាពមិនអំណោយផលលោក Maradona ដែលធ្លាប់បានដឹកនាំក្លឹប Gimnasia បានធ្វើការប្រកាសថានឹងបញ្ចប់អាជីពជាគ្រូបង្វឹកទាំងដែលអ្នកគាំទ្រនាំគ្នាធ្វើការអំពាវនាវតាមរយៈបណ្តាញសង្គមមិនឲ្យលោកបញ្ចប់ការងារភ្លាមបែបនេះឡើយ៕

ប្រែសម្រួល:Lee