តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាំភ្លើងធំ Arsenal បានត្រៀមខ្លួនជាស្រេច ដើម្បីប្រជែងយក Chris Smalling ឲ្យមកលេងនៅទឹកដី Premier League វិញនារដូវកាលក្តៅខាងមុខ។
អតីតកីឡាករបិសាចក្រហមរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងប្រសើរឡើងវិញ នៅក្លិប Roma បន្ទាប់ពីបានបាត់បង់ការពេញចិត្តពីក្រុម Man Utd ។
Smalling អាយុ ៣០ ឆ្នាំ ក៏ត្រូវបានគ្រូជម្រើសជាតិអង់គ្លេស លោក Gareth Southgate តាមឃ្លាំមើលដូចគ្នា អំឡូងពេលដែលជួយឲ្យក្រុម Roma ស្មើជាមួយ Inter Milan កាលពីយប់ថ្ងៃសុក្រ។
ជាមួយគ្នានេះដែរលោក Ole Gunnar Solskjaer ក៏បានបញ្ជាក់ផងដែរថា Smalling នឹងវិលមកកាន់ទឹកដី Man Utd វិញ ។
គេហទំព័រ Mirror បានលើកឡើងថា កាំភ្លើងធំក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងយក ខណៈដែលកំពុងខ្វះខាតក្នុងតំបន់ការពារ។
ទាំង Leicester និង Everton សុទ្ធតែជាអ្នកកោតសរសើរយ៉ាងខ្លាំងនិងមានចិត្តចង់ប្រជែងយកខ្សែការពារខាងលើ នៅចុងបញ្ចប់នារដូវកាលនេះ ។
Smalling លេងបាន១១លើក នាដូវកាលនេះ ដោយលេងជូនក្រុមស្ថិតក្នុងលីកកំពូលកំពូលអ៊ីតាលី ៕
