លោក Jose Mourinho បានស្នើទៅកាន់ក្លិប Spurs ដើម្បីឲ្យតាមដាន ទៅលើកីឡាករក្លិប Roma លោក Edin Dzeko មុនទីផ្សារដោះដូរនាខែមករាខាងមុខ ។
The Special One ត្រូវបានគេរាយការណ៍មកថា បានបញ្ជូនបុគ្គលិកទៅកាន់អ៊ីតាលីដើម្បីតាមដានអតីតកីឡាករខ្សែប្រយុទ្ធ មេឃខៀវ អំឡុងពេលដែលការប្រកួត Roma យកឈ្នះ Verona ក្នុងលទ្ធផល 3-1 ។
យោងតាមសារព័ត៌មាន Mirror បានចុះផ្សាយថាលោក Mourinho កំពុងតែសំលឹងការបន្ធូរបន្ថយបន្ទុកលើ Harry Kane ដោយបញ្ជូនភ្ញាក់ងារ ទៅមើលកីឡាករ Edin Dzeko តើអាចសាកសមមកកាន់ទឹកដីអង់គ្លេសសារជាថ្មីឬអត់ ?
អំឡុងពេលដែល Roma ប្រកួតចុងក្រោយ កីឡាករ Edin Dzeko លេងបានតែ ៨៦នាទីប៉ុណ្ណោះ ហើយត្រូវបានជំនួសដោយអតីកីឡាករ Spurs លោក Federico Fazio ។
ទោះបីជាយ៉ាងណាក៏ដោយ Spurs អាចនឹងត្រូវចំណាយ ច្រើនដើម្បីល្បួងយកកីឡាករអាយុ ៣៣ឆ្នាំរូបនេះ មកកាន់ទឹកដីអង់គ្លេស ក៏ព្រោះតែ កីឡាករខាងលើបានបន្តកុងត្រាពីរឆ្នាំបន្តទៀតជាមួយក្លិបអ៊ីតាលី ។
បញ្ជាក់ផងដែរថា Dzeko បាននៅជាមួយក្រុម Roma ចាប់តាំងពីការផ្លាស់ចេញពី Man City ចំនួន ១០ លានផោនក្នុងឆ្នាំ ២០១៦ ៕