វីដេអូខ្លីមេឃខៀវកាន់តែដុនដាប ក្រោយចាញ់បិសាចក្រហមយប់មិញ

0

ក្នុងទឹកដីខ្លួន ក្លិបមេឃខៀវ​បានរងសម្ពាធជាថ្មី ដោយបានចាញ់ក្រុម បិសាចក្រហមដែលជាក្រុមរួមត្រកូលស៊ីសាច់ហុតឈាមរាប់ឆ្នាំមកហើយនោះ ក្នុងលទ្ធផល 1-2 យ៉ាងភ្ញាក់ផ្អើល ក្នុងក្របខណ្ឌលីកកំពូល​អង់គ្លេស​។​
បិសាចក្រហមបាននាំមុខក្លិប មេឃខៀវតាំងពីតង់ទី១ ដោយលទ្ធផល 2-0 ក្នុងនោះកីឡាករ Rasford បានស៊ុតបាល់១១ម៉ែត្រ នៅនាទី ២៣ និង Martial រកបាននៅនាទី ២៩ ។​

ហើយម្ចាស់ផ្ទះបានតាមបំបែកពងមាន់របស់ភ្ញៀវនៅនាទី ៨៥ ដោយកីឡាករ Nicolas Otamendi ។​
លទ្ធផលនេះ បានធ្វើឲ្យបិសាចក្រហមឡើងទៅកាន់លេខរៀងទី​៥ មាន ដោយ ១៦ប្រកួតមាន ២៤ពិន្ទុ​ ហើយមេឃខៀវនៅលេខរៀងទី៣ មាន ៣២ពិន្ទុ ខណៈដែលក្លិបកំពូល​តារាងហង្សក្រហម​ មាន ៤៦ពិន្ទុ ៕​
ទស្សនាវីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖