រឿង ” កុំងាកក្រោយ ” នឹងវាយលុករោងកុន៨ខេត្ត ១រាជធានី ព្រមៗគ្នាក្នុងថ្ងៃតែមួយ

0

ភ្នំពេញ៖ ផលិតកម្ម Galaxy Navatra បានបញ្ចេញខ្សែភាពយន្តទី២របស់ខ្លួនទៅកាន់ទីផ្សារ គឹរឿង ” កុំងាកក្រោយ ” បន្ទាប់ពីរឿង «កំពូលល្ងង់នៅអាស៊ី» ហើយរឿងថ្មីនេះដែរ គ្រោងនឹងចាក់បញ្ចាំងព្រមៗគ្នាចំនួន នៅថ្ងៃទី​ ២៦ ខែធ្នូ ខាងមុខនេះ​។

ជាមួយសាច់រឿងយ៉ាងល្អ ចំណាយដើមទុន យ៉ាងច្រើន រឿង​នេះបានចេញវីដេអូប្រម៉ូត​ជាផ្លូវការនារាត្រីយប់មិញ ដែលធ្វើឲ្យទស្សនិកជន​បន់​ឲ្យតែ ដល់ថ្ងៃនៃការចាក់បញ្ចាំងភាពយន្តដែលជាវណ្ណកម្មទី​២ របស់ផលិតកម្មលោក ឧកញ៉ា ឡេង ណាវ៉ាត្រា ។​

ផ្អែកតាមផេកផលិតកម្ម Galaxy Navatra បានសរសេររៀបរាប់​ថា ​តោះ​ៗ​ៗ​ៗ​ៗ ​ប​បួ​ល​គ្នាទៅ​មើ​ល​កុន​រឿ​ង​ ​’​’ ​កុំ​ងា​ក​ក្រោ​យ​ “​​ចា​ក់​ប​ញ្ចាំ​ងគ្រ​ប់​រោ​ង​ភា​ព​យន្ត​ព្រ​ម​គ្នា​ថ្ងៃ​ទី២​៦​ ​ខែ​១​២​ ​ឆ្នាំ២​០​១​៩​ ​នេះ​ហើយ​​មិ​ន​ត្រឹ​​ម​តែអ្ន​​ក​ភ្នំ​​​​​ពេ​ញ​ទេ ​រោ​ង​ភា​ព​យន្ត​តា​ម​ខេ​ត្ត​ដូច​ជា​​ខេ​ត្ត​ បា​​ត់​​ដំ​ប​ង​ ​-​ ​សៀ​ម​រា​ប​ ​-​ កំ​ព​ង់​សោ​ម​ ​-​ ​ប​ន្ទា​យ​មា​នជ័​យ​ ​-​ ​ប៉ោ​យប៉ែ​ត​ ​-​ ​​អ្នក​លឿ​ង​ ​- ​ស្វា​យ​រៀ​​ង ​​​និ​​ង​ខេ​ត្ត​​​ កំ​ព​ង់​ចា​ម​ ​​ក៏​អា​ច​ទ​ស្ស​នា​ព្រ​មៗ​គ្នា​ដែ​រ​។​ ​សើ​ច​ផ​ង​!​ ​ខ្លា​ចផ​ង​!​ ​កុំ​ភ្លេ​ច​ប​បួ​ល​គ្នា​ទៅ​មើ​ល​ ​។​​

ទស្សនា​វីដេអូប្រម៉ូតដូចខាងក្រោមនេះ៖