Martial សារភាពថាខ្លួនពិតជាស្ថិតនៅក្នុងទំរង់លេងដ៏អន់ពិតមែនរដូវកាលនេះ

0
ISTANBUL, TURKEY - NOVEMBER 03: Anthony Martial of Manchester United reacts during the UEFA Europa League Group A match between Fenerbahce SK and Manchester United FC at Sukru Saracoglu Stadium on November 3, 2016 in Istanbul, Turkey. (Photo by Chris McGrath/Getty Images)

កីឡាករខ្សែប្រយុទ្ធបារាំង Anthony Martial រដូវកាលនេះរកបានតែ៥គ្រាប់ប៉ុណ្ណោះហើយក្នុងនោះ១គ្រាប់ក្នុងរយៈពេល៦ប្រកួតចុងក្រោយគឺត្រូវបានគេមើលឃើញថាជាទំរង់លេងដ៏អាក្រក់ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខ។

នៅថ្ងៃពុធនេះកាសែតអង់គ្លេស The Mirror បានសរសេរថាទាំងកីឡាករផ្ទាល់ពេលនេះក៏បានសារភាពថាខ្លួនពិតជាមានទំរង់លេងដ៏អាក្រក់មួយមែននៅរដូវកាលនេះប្រៀបធៀបទៅនឹងរដូវកាលនានាដែលខ្លួនធ្លាប់បានបង្ហាញខ្លួនកន្លងមកគិតចាប់តាំងតែពីផ្លាស់មកដល់ Old Trafford កាលពីឆ្នាំ២០១៥។

ក្រោមការដឹកនាំរបស់លោក Solskjare កីឡាករ Martial រដូវកាលនេះត្រូវបានដាក់ឲ្យលេងក្នុងតំបន់ប្រយុទ្ធកណ្តាលញឺកញាប់បំផុតហើយកីឡាករបានបញ្ជាក់ពីអារម្មណ៍ថាក្លាយជាកីឡាករដ៏សំខាន់ម្នាក់របស់ក្លឹបប៉ុន្តែនឹងតាំងចិត្តឲ្យបានល្អឡើងវិញសម្រាប់ឧិកាសនេះ៕

ប្រែសម្រួល:Lee