Richarlison សម្រេចចិត្តបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៤លប់ចោលព័ត៌មានចាកចេញ

0

ទីបំផុតក្រោយព័ត៌មានចចាមអារ៉ាមជាច្រើនអំពីការផ្ទេរចេញពីក្លឹប Everton កីឡាករប្រេស៊ីល Richarlison បានសម្រេចចិត្តព្រមទាំងចុះកុងត្រាថ្មីជាមួយនឹងក្លឹបដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៤ខណៈដែលស្ថានភាពរបស់ក្លឹបក្នុងពានរង្វាន់អង់គ្លេសមិនជាល្អប្រសើរឡើយរដូវកាលនេះ។

កីឡាករខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះអាចរកគ្រាប់បាល់បាន២០គ្រាប់មកហើយសម្រាប់ក្លឹបក្នុងការបង្ហាញខ្លួនដំបុងសរុបទាំង៥០ដងបន្ទាប់ពីបានផ្ទេរមកលេង Goodison Park កាលពីឆ្នាំ២០១៨ក្នុងតម្លៃ៣៥លានផោនពីក្លឹប Watford។

Everton បច្ចុប្បន្នមានតែ២ពិន្ទុប៉ុណ្ណោះចេញពីតំបន់ដែលត្រូវគេកាត់ចោលទៅរដូវកាលក្រោយក្រោយរកបានតែ៤ជ័យជំនះប៉ុណ្ណោះក្នុងការប្រកួតទាំង១៤របស់ខ្លួននៅរដូវកាលថ្មីហើយគ្រូបង្វឹកក្លឹបលោក Silva គឺកំពុងស្ថិតនៅក្នុងសំពាធដែលអាចនឹងត្រូវក្លឹបបណ្តេញចេញនាពេលខាងមុខផងដែរ៕

ប្រែសម្រួល:Lee