Wenger ប្រកាសនឹងជួយ Ljunberg គ្រប់ពេលដែលគ្រូបង្វឹកបណ្តោះអាសន្ននេះចង់បាន

0

ក្រោយឡើងកាន់តំណែងបាន១ប្រកួតរួចមកព័ត៌មានចចាមអារ៉ាមអំពីបេក្ខភាពថ្មីឡើងមកកាន់តំណែងជាគ្រូបង្វឹកផ្លូវការនៅ Arsenal នៅតែបន្តកើតមានខណៈដែលគ្រូបង្វឹកក្លឹបណ្តោះអាសន្នលោក Ljunberg ចាប់ផ្តើមទទួលបានការគាំទ្រពីមនុស្សសំខាន់ៗមួយចំនួនផងដែរ។

នៅថ្ងៃពុធទី៤ខែធ្នូនេះកាសែតអង់គ្លេស The Sunsports បានសរសេរថាអតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger ត្រូវបានគេជឿជាក់ថាបានប្រាប់ទៅLjunbergគាត់អាចរកជំនួយពីលោកបានគ្រប់ពេលដែលចង់បាន។

ប្រកួតដំបូងរបស់Ljunbergទោះបីជាមិនសូវមានលទ្ធផលល្អក្តីដោយបានត្រឹម២ទល់នឹង២ក្រុមម្ចាស់ផ្ទះNorwichប៉ុន្តែក្នុងនោះកីឡាករខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់របស់ក្លឹបគឺAubameyangក៏បានបង្ហាញជំហគាំទ្រថាគ្រូបង្វឹករូបនេះនឹងជាមនុស្សដ៏ពិសេសម្នាក់ក្នុងការដឹកនាំក្លឹបនាពេលខាងមុខ៕

ប្រែសម្រួល:Lee