Juventus កំពុងព្យាយាមលាក់បាំងបញ្ហាធំរវាង CR7 និងគ្រូបង្វឹកក្លឹបលោក Sarri

0

The Mirror នៃចក្រភពអង់គ្លេសបានសរសេរថាក្លឹបសេះបង្កង់ Juventus ត្រូវបានគេជឿជាក់ថាកំពុងព្យាយាមធ្វើការលាក់បាំងពីបញ្ហាដ៏ធំមួយរវាងកំពូលកីឡាករបស់ក្លឹប Cristiano Ronaldo ជាមួយនឹងគ្រូបង្វឹកក្លឹបបច្ចុប្បន្នលោក Maurizio Sarri។

ការលើកឡើងត្រូវបានធ្វើឡើងក្រោមមតិយោបល់ពីសំណាក់វិរៈបុរសនៅក្នុងលីកកំពូលអ៊ីតាលី Serie A លោក Antonio Cassano ដែលបានជឿជាក់ថាព័ត៌មានចចាមអារ៉ាមទាំងអាចមានភាពពិតប្រាកដមួយចំនួនធំ។តាមពិតបញ្ហានេះគឺជាបញ្ហាដដែលដែលធ្លាប់បានកើតឡើងកាលពីខែមុនដោយសារលោក Sarri បានប្តូរកីឡាកររូបនេះចេញដល់ទៅ២ដងទាំងដែលគេមិនចង់ប្តូរចេញក្តី។

Cassano ដែលពេលថ្មីៗនេះបាននិយាយថាខ្ញុំគិតថា Ronaldo ពិតជាមានបញ្ហាដ៏ធំមួយជាមួយនឹងលោក Sarri ពិតមែនហើយរឿងរ៉ាវនេះកើតឡើងតាំងតែពេលដែលកីឡាកររូបនេះបានផ្លាស់ប្តូរចេញដល់ទៅ២ដងកាលពីប្រកួត២លើកក្នុងខែវិច្ឆិកាកន្លងទៅ។

ទោះបីជាយ៉ាងណាក្តីកន្លងមកឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមទាំងនេះRonaldoធ្លាប់បានចេញមកអះអាងហើយថាការសម្រេចចិត្តរបស់លោកSarriពិតជាត្រឹមត្រូវក្នុងការផ្លាស់ប្តូររូបគេចេញប៉ុន្តែ Ronaldo នៅតែបញ្ជាក់ពីជំហថានឹងនៅតែប្រឹងប្រែងលេងឲ្យក្លឹបទោះបីទាំងរបួសក្តីដើម្បីជ័យជំនះ៕

 

ប្រែសម្រួល:Lee