Solskjare សារភាពត្រង់ទៅកីឡាករទាំងអស់នឹងត្រូវក្លឹបបណ្តេញចេញបើមិនអាចឈ្នះ Spurs ប្រកួតក្រោយនេះ

0

គ្រូបង្វឹកក្លឹបលោក Ole Solskjaer ក្រោយដឹកនាំក្លឹបមិនបានល្អសោះក្នុងរដូវកាលនេះព្រមទាំងមានព័ត៌មានចចាមអារ៉ាមថានឹងត្រូវបណ្តេញចេញពីក្លឹបនោះមកពេលនេះបុរសនវេរូបនេះបានប្រាប់ត្រង់ទៅកីឡាករទាំងអស់របស់ខ្លួនថាលោកនៅសល់តែឧិកាសមួយទៀតប៉ុណ្ណោះក្នុងការបន្តដឹកនាំនៅទីនេះ។

កាសែតអង់គ្លេស The Mirror និយាយថាគ្រូបង្វឹករូបនេះបានធ្វើការផ្ញើសារទៅកាន់កីឡាករគ្រប់គ្នាយ៉ាងច្បាស់ថាប្រសិនបើ Man United មិនយកឈ្នះ Spurs បានទេនៅយប់ថ្ងៃពុធនេះនោះលោកនឹងត្រូវក្លឹបបណ្តេញចេញជាមិនខាន។

ប្រកួតចុងក្រោយរបស់លោកSolskjareកាលពីចុងសប្តាហ៍ក្នុងលទ្ធផល២ទល់នឹង២ស្មើនឹងក្រុមបាតតារាង Aston Villa នោះបានធ្វើឲ្យក្លឹបពេលនេះស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៩ក្នុងតារាងហើយមាន២២ពិន្ទុឆ្ងាយពីក្លឹប Liverpool ថែមទៀតផង៕

ប្រែសម្រួល:Lee