Arsenal ប្រហែលជារងចាំយ៉ាងហោចណាស់១ខែទៀតដើម្បីអាចតែងតាំង Arteta បាន

0

ក្រោយព័ត៌មានជាច្រើនអំពីលទ្ធភាពនៃការមកជំនួសតំណែងគ្រូបង្វឹកក្លឹប Arsenal ជាច្រើនថ្ងៃរួចមកនៅថ្ងៃអង្គារនេះកាសែតអង់គ្លេស The Sun បានសរសេរថាក្លឹបនឹងធ្វើការជម្រុះបេក្ខភាពចុងក្រោយមួយនៅសប្តាហ៍ក្រោយខណៈដែលបច្ចុប្បន្នមានមនុស្សជាច្រើនកំពុងស្ថិតនៅក្នុងការពិចារណា។

នេះមានន័យថាតំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់លោក Ljunberg មានភាគរយខ្ពស់ថានឹងអាចរបូតចេញពីក្នុងដៃដោយក្នុងនោះ Arteta បានក្លាយទៅជាបេក្ខភាពដ៏លេចធ្លោជាងគេប៉ុន្តែយ៉ាងណាក្តីទោះបីការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងក្តីប៉ុន្តែការប្រកាសជាផ្លូវការនឹងមិនអាចធ្វើឡើងជាផ្លូវការឡើយរហូតដល់ខែក្រោយ។

The Sun ក៏ជឿជាក់ដែរថា Arteta ពិតជាមានបំណងចង់ផ្លាស់ចេញពីតំណែងជាគ្រូបង្វឹកទី២របស់ Man City មកធ្វើការជាមួយនឹងក្លឹបចាស់របស់ខ្លួននេះវិញផងដែរប៉ុន្តែប្រហែលជានឹងត្រូវប្រឈមមុខនឹងបេក្ខជនផ្សេងទៀតដូចជាលោក Rodgers និង Pochettino ផងដែរ៕

ប្រែសម្រួល:Lee