កាសែតអង់គ្លេសដ៏ល្បីគឺThe Sunsportsនៅថ្ងៃអង្គារនេះបានសរសេរថាទីបំផុតកីឡាករខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic គឺបានសម្រេចចិត្តចុះកិច្ចព្រមព្រៀងជាមួយនឹងក្លឹបចាស់របស់ខ្លួនគឺ AC Milan វិញហើយទោះបីជាមានក្លឹបនៅអង់គ្លេសជាច្រើនក៏បានចាប់អារម្មណ៍រូបគេផងនោះ។
អតីតកីឡាករខ្សែប្រយុទ្ធរបស់បិសាចក្រហម Man United រូបនេះត្រូវបានក្លឹបនៅអង់គ្លេសមិនតិចនោះទេដែលចង់បានរូបគេទៅលេងនៅពាក់កណ្តាលរដូវកាលក្រោយក្នុងនោះមានដូចជា Spurs ផងដែរប៉ុន្តែកីឡាករហាក់បីដូចជាមានបំណងចង់ទៅលេងនៅអ៊ីតាលីជាង។
កីឡាករវ័យ៣៨ឆ្នាំរូបនេះទើបតែបានប្រកាសទិញភាគហ៊ុនក្លឹបបាល់ទាត់មួយនៅស្រុកកំណើតដល់ទៅ៥០ភាគរយក្រោយបញ្ចប់កុងត្រាជាមួយនឹងក្លឹប LA Galaxy នៅអាមេរិកកាលពីរដូវក្តៅកន្លងទៅពេលនេះនឹងអាចផ្លាស់ទៅលេងនៅអ៊តាលីបន្ថែមទៀត៕
ប្រែសម្រួល:Lee