Jurgen Klopp ចាប់អារម្មណ៍ទៅលើ Jadon Sancho

0

ក្លិបហង្សក្រហមកំពុងចាប់អារម្មណ៍ទៅលើកីឡាករ Jadon Sancho ក្នុងទីផ្សារដោះដូរនាខែមករា ខាងមុខ ។​ក្រៅពីក្លិបហង្សក្រហម កីឡាករលេចធ្លោក្នុងទឹកដីអាល្លឺម៉ង់រូបនេះ ក៏ត្រូវបាន ក្លិប​បិសាចក្រហមធ្វើការទំនាក់ទំនងដូចគ្នា​។​

ជាមួយគ្នានេះដែរ Jan Aage Fjortoft អតីតតារាបាល់ទាត់របស់ន័រវ៉េ បានលើកឡើងថា អតីតគ្រូរបស់ Dortmund គឺលោក Jurgen Klopp កំពុងត្រៀមចរចារចង់បានដូចគ្នា​។​ គាត់ក៏បានបន្ថែម Sancho  ចង់ចាកចេញឆាប់ក្នុងខែមករា ។​

 

កីឡាករអាយុ ១៩ឆ្នាំរូបនេះ ត្រូវបានលោក  Lucien Favre  បានដកចេញ ក្រោយលេងបានតែ ៣៦នាទី  កាលពីខែវិច្ឆិកា ។ ក្នុងនោះដែរ ក៏បានឲ្យអង្គុយនៅកៅអ៊ី អំឡុងពេលដែលធ្វើដំណើរទៅប្រកួតជាមួយ Barcelona ក្នុងព្រឹត្តិការណ៍ Champions League ។បើតាមប្រភពព័ត៌មាន The Sun ថា តម្លៃខ្លួនកីឡាករខាងលើ នឹងត្រូវ​ក្លិប Dortmund ដាក់ចេញជាង ១០០លានផោន ៕