លោក Brendan Rodgers បានសើចទាំងភ្ញាក់ផ្អើល ខណៈដែលគាត់ត្រូវបានគេសាកសួរ អំពីការប្តេជ្ញាចិត្តម្តងទៀត ជាមួយ Leicester City ។
មកទល់នឹងពេលនេះ ដំណឹងការចង់បានពីសំណាក់ក្លិប Spurs និងកាំភ្លើងធំ កំពុងរីកសាយភាយ ដោយបានលើកឡើងថា គ្រូបង្វឹកក្លិប Th Fox នឹងអាចត្រូវផ្ទេរទៅកាន់ក្លិបទាំងពីរ ក្នុងពេលខាងមុខ ។យោងតាមគេហទំព័រ The Sun បានចុះផ្សាយ។
លោក Rodgers បាននិយាយថា វាច្បាស់ណាស់លោកនឹងត្រូវបានគេសាកសួរម្តងទៀត ប៉ុន្តែវាជារឿងសាមញ្ញបំផុត ខ្ញុំអាចនិយាយបានថា ខ្ញុំកំពុង រីករាយនៅទីនេះ ។ លោកថា បានលោកបានធ្វើការសម្រេចចិត្តតាំងពី ៩ខែមុនមកម្លេះ ជាមួយគោលបំណងមួយយ៉ាងប្រាកដប្រជា ។
លោកបានបន្តថា នៅទីនេះ លោកចង់ជួយក្លិបនេះ ឲ្យលេចធ្លោ មុនពេលដែលលោកមកដល់ នឹងសង្ឈឹមថាក្លិបនេះ នឹងក្លាយជាក្លិប ដែលមាន សក្តានុពលដ៏ធំធេង ។
ក្នុងនោះដែរ អតីតគ្រូបង្វឹករបស់ក្លិប Celtic ក៏បានលើកឡើងថា កុងត្រារបស់លោក នឹងផុតកំណត់ដល់ឆ្នាំ ២០២២ ហើយក្លិបក៏នឹងមិនរុញច្រាន ខ្ញុំចេញអំឡុងពេលនេះដែរ ៕