Solskjaer លើកឡើងពីបញ្ហាផ្ទេរកីឡាករ Grealish ក្រោយស្មើ Aston Villa យប់មិញ

0

កីឡាករខ្សែប្រយុទ្ធJack Grealishបានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងដ៏អស្ចារ្យក្នុងការប្រកួតជាមួយនឹងម្ចាស់ផ្ទះMan Unitedប៉ុន្តែលទ្ធផលចុងក្រោយបានត្រឹមគ្រាប់បាល់២ស្មើចែកគ្នាមួយពិន្ទុម្នាក់ក្នុងសប្តាហ៍នេះ។

Man United នៅតែបន្តទំរង់មិនសូវល្អនិងគួរឲ្យធុញទ្រាន់ដដែលសប្តាហ៍នេះទោះបីជាក្នុងទឹកដីខ្លួនឯងក្តីដោយសារបានធ្វើឲ្យរបូតគ្រាប់បាល់ដល់ទៅ២គ្រាប់ទៅឲ្យក្រុមភ្ញៀវ Aston Villa។

កន្លងមកគេជឿជាក់ថាកីឡាករខ្សែប្រយុទ្ធអង់គ្លេសវ័យក្មេងរូបនេះគឺតែងតែមានព័ត៌មានចចាមអារ៉ាមក្នុងការផ្លាស់មកលេងជាមួយនឹងក្លឹបបិសាចក្រហម Man United ហើយក្នុងនោះគេអាចមើលឃើញដែរថាលោក Solskjaer គឺនៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រដើម្បីឲ្យការផ្ទេរនេះអាចទៅរួចនៅពេលខាងមុខ។

ក្រោយការចប់ការប្រកួតគ្រូបង្វឹកក្លឹបលោក Solskjaer បានថ្លែងទៅកាន់ក្រុមអ្នកកាសែតសរសើរពីទំរង់លេងរបស់ Grealish យ៉ាងខ្លាំងប៉ុន្តែពេលនិយាយដល់បញ្ហាផ្ទេរកីឡាកររូបនេះលោកបញ្ជាក់ថានឹងមិននិយាយអ្វីច្រើនអំពីវាទេហើយនឹងទុកឲ្យក្លឹបជាអ្នកចាត់ចែងការងារ៕

ប្រែសម្រួល:Lee