Matic មិនចូលរួមអាហារពេលល្ងាចជាមួយក្លឹបបិសាចក្រហម

0

អនាគតរបស់កីឡាករខ្សែបម្រើ Nemanja Matic ជាមួយនឹងក្លឹបបិសាចក្រហម Man United កាន់តែច្បាស់ហើយថានឹងមិនអាចបន្តដំណើរជាមួយគ្នាទៀតបានឡើយជាពិសេសរដូវកាលថ្មីនេះ។

កីឡាករស៊ែបរូបនេះបានបង្ហាញខ្លួនបានតិចតួចបំផុតនៅរដូវកាលនេះក្រោមការដឹកនាំរបស់លោក Ole Solskjaer គឺតែ២ប្រកួតប៉ុណ្ណោះមកដល់ពេលនេះ។Matic ក្នុងវ័យ៣១ឆ្នាំចុងក្រោយនេះមិនត្រឹមតែមិនបានទៅចូលរួមជាមួយនឹងមិត្តរួមក្លឹបក្នុងការទទួលទានអាហារបែរទៅជាជួបជុំជាមួយនឹងមិត្តភ័ក្តដែលជាអតីតកីឡាករខ្សែប្រយុទ្ធ Wolve នោះទេនៅថ្ងៃបន្ទាប់ Matic បានធ្វើដំណើរមកដល់ទីលានហ្វឹកហាត់ត្រឹមតែ២៤នាទីហើយក៏ត្រឡប់ទៅវិញផងដែរ។

ទោះបីជាមិនទាន់មានការព័ត៌មានច្រើនអាចបញ្ជាក់ថាតើក្លឹបណាកំពុងទាក់ទងជាមួយនឹងកីឡាកររូបនេះប៉ុន្តែយើងច្បាស់ហើយថា Matic នឹងត្រូវតែចាកចេញដោយសារតែសូម្បីការប្រកួត Europa Leauge ក៏លោក Solskjaer មិនបានបញ្ចូលឈ្មោះកីឡាកររូបនេះឲ្យចូលរួមការប្រកួតដែរ៕

ប្រែសម្រួល:Lee