គ្រូតោខៀវសង្ឈឹមថា Tammy Abraham គ្មានបញ្ហារបួសធ្ងន់ធ្ងរ(មានវីដេអូខ្លី)

0

គ្រូបង្វឹកតោខៀវ Lampard បានបង្ហាញក្តីសង្ឈឹមថា ខ្សែប្រយុទ្ធ Tammy Abraham នឹងអាចរួចផុតពីបញ្ហារបួសធ្ងន់ធ្ងរ បន្ទាប់ពីសែង​លើកចេញមកក្រៅទាំងទឹកភ្នែក​​។​
បញ្ហារបួសនេះ បានកើតឡើងបន្ទាប់ពីតោខៀបានធ្វើដំណើរទៅកាន់ទឹកដី Valencia ដោយត្រឹមតែលទ្ធផល 2-2 ដោយធ្លាក់ទៅកាន់លេខរៀងទី ៣ ក្នុងពូល H ។​

អ្នករកគ្រាប់បាល់បាន ១១ គ្រាប់ច្រើនជាងគេរបស់ Chelsea បានស្រក់ទឹកភ្នែកបន្ទាប់មានបញ្ហាត្រគាក អំឡុងពេលប្រកួតជាមួយ Valencia កាលពីរាត្រីយប់មិញនេះ ដោយប្រជែងគ្នាយកបាល់ពីលើអាកាស​ ។
Abraham អាយុ​២២ឆ្នាំ បាននិយាយថា ខ្ញុំខ្លាច​រឿងអាក្រក់បំផុត ប៉ុន្តែពេលនេះវាបានចូលមកហើយ ហើយសង្ឈឹមថាអាចនឹងដើរបានម្តងទៀត និងសង្ឈឹមថា​វានឹងមិនយូរអង្វែង ។​

លោកបានបន្តថា នឹងធ្វើការស្កេនមើល ហើយសង្ឈឹមថាមិនជាអ្វី និងមិនមានបញ្ហាធ្ងន់ធ្ងរទៅចុះ ។
Lampard បាននិយាយថា វាមិនធ្ងន់ធ្ងរដូចអ្វីយើងបានឃើញនោះទេ ។ ប៉ុន្តែ​អតីត​មេតោខៀវ លោក Glenn Hoddle មានបង្ហាញអារម្មណ៍ភ័យខ្លាច ថា Abraham ​ប្រឈមនឹងការសម្រាកបានយូរ ។​គាត់បាននិយាយថា វាស្មុគស្មាញណាស់ បើសិនជាគាត់មានបញ្ហាត្រង់ត្រគាក ។​
តោខៀវតំរូវអោយទទួលបានជ័យជំនះនៅផ្ទះ Lille ក្នុងការប្រកួតចុងក្រោយក្នុងពូល H នៅខែក្រោយដើម្បីធានាអោយបានកៅអីឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ៕

ទស្សនាវីដេអូខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=FsGjgRuE1LI