ទីបំផុតក្លឹបញញួរធំ West Ham ដែលបានគាំទ្រលោកគ្រូបង្វឹក Mauel Pellegrini ក្នុងការចំណាយលុយដល់ទៅ១០០លានផោន កាលពីរដូវក្តៅកន្លងទៅនេះ គឺបានឈានមកដល់ ដំណាក់កាលចុងក្រោយ នៃការធ្វើការងារជាមួយនឹងគ្នាហើយ។
គ្រូបង្វឹកសញ្ជាតិឈីលីរូបនេះ បានបន្តដឹកនាំក្លឹបអង់គ្លេសមួយនេះ ដាំក្បាលចុះជាបន្តបន្ទាប់ ទាំងដែលមិនទាន់បញ្ចប់ពាក់កណ្តាលរដូវកាលនៅឡើយ ហើយជឿជាក់ថានឹងត្រូវស្ថិតនៅក្នុងសំពាធ ក្នុងការបណ្តេញចេញជាមិនខាន ប្រសិនបើស្ថានភាពបែបនេះនៅតែបន្តកើតឡើងនោះ។
ប្រភពរបស់អង់គ្លេស The Mirror នៅថ្ងៃចន្ទនេះបានសរសេរថា បេក្ខភាព២រូប បានក្លាយទៅជាប្រធានបទដ៏សំខាន់របស់ក្លឹបនៅពេលនេះ ដើម្បីកែប្រែស្ថានការណ៍ ដោយម្នាក់ក្នុងនោះគឺជាលោក Chris Wilder និងគ្រូបង្វឹករបស់ក្លឹប Brighton បច្ចុប្បន្នគឺលោក Chris Hughton ផងដែរ៕
ប្រែសម្រួល:Lee