កាសែតរបស់អង់គ្លេសមួយ ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថាលោក David Moyes បច្ចុប្បន្ននេះបានក្លាយទៅជាការពិចារណា និងជាជម្រើសដ៏ល្អបំផុតសម្រាប់ក្លឹប Everton ក្នុងការព្យាយាមគេចឲ្យផុតពីការកាត់ចោល ពីលីកកំពូលនារដូវកាលក្រោយ។
គ្រូបង្វឹកបច្ចុប្បន្នលោក Marco Silva ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងស្ថានភាពមិនល្អឡើយ ក្រោយបរាជ័យជាបន្តបន្ទាប់ ក្នុងការប្រកួតប្រជែងនៅពានរង្វាន់អង់គ្លេស ជាពិសេសការប្រកួតចុងក្រោយចាញ់ក្លឹប Norwich ហើយនឹងអាចត្រូវក្លឹបបណ្តេញចេញក្នុងពេលដ៏ឆាប់ខាងមុខនេះ។
Everton ពិតជាកំពុងប្រឈមមុខទៅនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងពេលនេះដោយមានត្រឹម៤ពិន្ទុប៉ុណ្ណោះ ចេញឆ្ងាយពីតំបន់ដែលត្រូវគេកាត់ចោល នៅរដូវកាលក្រោយ ហើយការប្រកួតបន្ទាប់របស់ខ្លួន គឺជាការប្រកួតដ៏លំបាក ដោយសារត្រូវជួបជាមួយនឹងក្រុមខ្លាំងៗដូចជា Leicester City, Liverpool, Chelsea,Man United និង Arsenal៕
ប្រែសម្រួល:Lee