ក្រោយមានព័ត៌មានចចាមអារ៉ាមថា ម្ចាស់ក្លឹបជនជាតិរុស្សីលោក Roman Abramovich គឺកំពុងតែពិចារណា ក្នុងការលក់ក្លឹបចេញនោះ ប្រធាប្រតិបត្តិការការងាររបស់ក្លឹបលោក Bruce Buck បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនអាចមានរឿងនេះកើតឡើងឡើយ។
មហាសេដ្ឋីពាន់លានជនជាតិរុស្សីរូបនេះ បានកាន់កាប់ក្លឹប Chelsea តាំងតែពីឆ្នាំ២០០៣ រហូតមកដល់ឆ្នាំ២០១៨ ជាពេលដែលរូបលោក បានប្រឈមមុខទៅនឹងបញ្ហាទិដ្ឋាការក្នុងការធ្វើដំណើរមកអង់គ្លេស ដោយសារតែរដ្ឋាភិបាលអង់គ្លេស បានបដិសេធបន្តទិដ្ឋាការថ្មីដល់បុរសរូបនេះឡើយ។
តាមពិតនៅក្រោយការដកសិទ្ធធ្វើដំណើរ មកកាន់ប្រទេសអង់គ្លេសភ្លាមលោក Abramovich ភ្លាមៗលោកបានសម្រេចចិត្ត ព្យួរចោលផែនការសាងសង់កីឡាដ្ឋានថ្មីរបស់ក្លឹប ដែលអាចផ្ទុកទស្សនិកជនដល់ទៅ៦០០០០នាក់ទៅវិញ។
បញ្ហានេះត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា គឺជារឿងនយោបាយរវាងប្រទេសរុស្សី និងចក្រភពអង់គ្លេស ក្រោយការធ្វើឃាតទៅលើមនុស្ស២នាក់ ដែលមានឈ្មោះថា Sergei និងYulia Skripal កាលពីខែឧសភាឆ្នា២០១៨៕
ប្រែសម្រួល:Lee