Chelsea សួរ Real Madrid ថាចង់បាន Willian ឬអត់

0

ក្រោយព័ត៌មានដ៏ច្បាស់ការមួយទៀតមក គេជឿជាក់ថាកីឡាករខ្សែប្រយុទ្ធ Willian ដែលមានកុងត្រាផុតសុពលភាព ក្នុងខែកក្កដាខាងមុខនោះ គឺមិនអាចបន្តស្នាក់នៅជាមួយនឹងក្លឹបបានទៀតឡើយ ដោយសារតែ Chelsea គឺមិនមានបំណងរក្សាកីឡាកររូបនេះឡើយ។

កាសែតអង់គ្លេសនៅថ្ងៃសៅរ៍នេះ បានសរសេរថាក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard បានដាក់ជាសំណើរមួយផ្តល់ឲ្យក្លឹបយក្សអេស្បាញ Real Madrid ចំពោះកីឡាករប្រេស៊ីលវ័យ៣១ឆ្នាំរូបនេះ ដោយមិនមានតម្លៃខ្លួនឡើយ ទោះបីបានដឹងដែរថា Barcelona កំពុងចាប់អារម្មណ៍។

កាសែតអេស្បាញមួយដែលមានឈ្មោះថា Defensa Central ក៏បានចុះផ្សាយស្រដៀងគ្នានេះដែរ ប៉ុន្តែអះអាងថា សំណើរនេះត្រូវបានបដិសេធទៅវិញ ដោយគ្រូបង្វឹកក្លឹបលោក Zidane ទៅវិញ ខណៈដែលបច្ចុប្បន្ន​ក្លឹបកំពុងផ្តោតសំខាន់ទៅលើ ការនាំចូលកីឡាករខ្សែប្រយុទ្ធស្លាបថ្លៃៗដូចជា Mbappe ជាដើម៕

ប្រែសម្រួល:Lee