ការមកដល់នៃគ្រូបង្វឹកប៉ទុយហ្គាល់លោក Jose Mourinho បានក្លាយទៅជាចំណាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសារព័ត៌មានទាំងឡាយ។ គ្រប់គ្នាកំពុងតែរងចាំមើលថា តើក្លឹបមាន់ខ្នាយមាស Spurs នឹងប្រែប្រួលទំរង់លេងយ៉ាងណាខ្លះ ក្រោយវត្តមានរបស់គ្រូបង្វឹករហ័សនាម The Special One រូបនេះ។
Mourinho មានការងារសំខាន់ៗ ដែលត្រូវធ្វើភ្លាមៗ ដូចជាកីឡាករសំខាន់៣នាក់ កំពុងត្រៀមខ្លួនចាកចេញពីក្លឹប ដោយគ្មានតម្លៃខ្លួនក្នុងខែមករា និងជាពិសេសចាំបាច់ ត្រូវបង្ខាំងទុកកីឡាករល្អៗរបស់ខ្លួន ដែលជឿជាក់ថា កំពុងចាប់ផ្តើមព្រួយបារម្ភអំពីទំរង់លេងរបស់គ្រូបង្វឹកថ្មីរូបនេះ។
ក្នុងនោះកីឡាករម្នាក់ដែលលោក Mourinho បានប្រកាសចំៗនោះគឺ Harry Kane ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹប ថានឹងមិនត្រូវលក់ទៅឲ្យអ្នកណាឡើយ ដោយលោកបាននិយាយព្រមានខ្លាំងៗ ថាក្លឹបទាំងអស់នៅអ៊ឺរ៉ុប គួរតែចាប់ផ្តើមបំភ្លេចចោលកីឡាកររូបនេះទៅ៕
ប្រែសម្រួល:Lee