Jose Mourinho ត្រៀមយកកីឡាករ​ ឈ្មោះក្រៅលោកព្រះ មកកាន់ Spurs

0

Jose Mourinho គ្រូបង្វឹកថ្មីរបស់ Spurs កំពុងធ្វើការសម្រេចចិត្ត នឹងចង់ផ្ទេរ​កីឡាករ Zlatan Ibrahimovic លេង​ក្រោមការដឹកនាំរបស់ខ្លួន នារដូវកាលនេះ ។​ នេះបើយោងតាម Dailymail បានចុះផ្សាយ​។
កីឡាករ Zlatan Ibrahimovic កំពុងស្ថិតក្នុងលក្ខណៈគ្មានតម្លៃខ្លួន ក្រោយបញ្ចប់កុងត្រា​ជាមួយ La Galaxy ។​

យោងតាមប្រភពព័ត៌មាន Telegraph គ្រូបង្វឹកសញ្ជាតិព័រទុហ្កាល រូបនេះ កំពុង​កែស្ថានការណ៍ថ្មីរបស់ក្លិប ក្រោយពីក្លិបបណ្តេញ​គ្រូបង្វឹក Mauricio ហើយក៏ដាក់ផែនការ​ ចង់បានអតីតកីឡាករ AC Milan ដូចគ្នា ។​
Mourinho បានចុះហត្ថលេខា យក Zlatan កាលពីឆ្នាំ២០១៦ ជូនក្លិប បិសាចក្រហម ដោយបានបង្ហាញខ្លួនលេងយ៉ាងល្អ ដោយរកគ្រាប់បាល់បាន ២៩គ្រាប់ ក្នុងចំណោម ៥៣គ្រាប់ ។​

តារាបាល់ទាត់អាយុ ៣៨ឆ្នាំ បានចាកចេញពី អូត្រាហ្វត កាលពីខែមីនា ឆ្នាំ២០១៨ ប៉ុន្តែពេលនេះកំពុងមានទំនាក់ទំនង យ៉ាងខ្លាំង​ជាមួយអ្នកលេងយុទ្ធសាស្ត្រលើទីលាន ព័រទុហ្កាល ​។
Harry Kane នៅតែជាខ្សែប្រយុទ្ធឆ្នើមនិងក្រៅដីរបស់ Tottenham ។​
ប្រភពព័ត៌មានកន្លងទៅបានចុះផ្សាយថា លោក Mino Raiola ត្រូវជាភ្នាក់ងារ​របស់ Zlatan កំពុងមានទំនាក់ទំនងយ៉ាងខ្លាំង​ ជាមួយក្លិបយក្ស​អ៊ីតាលី ក្នុងនោះមាន AC Milan ។​

ប្រភពចេញពីអ៊ីតាលី បានលើកឡើងថា ភ្នាក់ងារ​ខាងលើ កំពុងចរចារជាមួយ ពហុកីឡដ្ឋាន San Siro ប៉ុន្តែ​វាហាក់មិនត្រូវរ៉ូវគ្នា ក៏ព្រោះតែ​ កីឡាករ បានទាមទារ​តម្លៃខ្ពស់ជាង ២សែនផោនក្នុងមួយសប្តាហ៍ ។ ជាមួយគ្នានេះដែរ ត្រូវបានគេលើកឡើងថា Jose កំពុងសន្សំចិត្ត​ចង់បាន កីឡាករ​ចាស់វស្សា​រូបនេះ ៕

ទស្សនាវិដេអូឃ្លិបការស្វែងរកគ្រាប់បាលរបស់ Zlatan ៖​