Zltan កំពុងទាមទារ​តម្លៃខ្លួនសន្ធឹកវិលទៅកាន់អ៊ីតាលី ក្នុងអាយុ៣៨ឆ្នាំ

0

Zltan បានធ្វើការ​ទាមទារ​ទឹកប្រាក់ចំនួន 215 000 ផោនក្នុងសប្តាហ៍ ដើម្បីវិលត្រលប់ទៅកាន់ទឹកដីស៊េរីអ៊ីតាលីវិញ នៅអាយុ ៣៨ឆ្នាំ ។
ក្រុម AC Milan និង Bologna ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការប្រកួតប្រជែងយកតារាបាល់ទាត់ឆ្នើមស៊ុយអ៊ែត ក្រោយគាត់សម្រេចចិត្តលាឈប់ពី La Galaxy ។​

ថ្វីបើចាស់វស្សាទៅហើយក្តី ប៉ុន្តែ​កីឡាកររបស់ស៊ុយអែត កំពុងសំឡឹង​ ដោយផ្លាស់ប្តូរ​ចុងក្រោយមួយទៀត មុននឹងគាត់សម្រេចចិត្ត​ព្យួរទ្រនាប់ជើង ឈប់លេង ។
កីឡាករខាងលើបានលេង​ឲ្យ Milan នៅឆ្នាំ 2012 មុនគាត់ចូលរួមអាជីពជាមួយ Man Utd និង PSG ។
មកទល់នឹងពេលនេះ ភ្នាក់ងាររបស់គាត់ កំពុងធ្វើការចរចារជាមួយក្លិបយក្សពីរនៅអ៊ីតាលី ប៉ុន្តែ កីឡាករផ្ទាល់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់បាន ១លានអឺរ៉ូក្នុងរយៈពេល ១ខែ ក្នុងកុងត្រាលេង ៦ខែ ហើយការចារចារនេះ អាចនឹងធ្វើបានក្រោយបញ្ចប់លីកនៅលើទឹកដី អ៊ីតាលី ។
ក្នុងនោះដេរ Milan ដោយបានដាក់សំណើរកុងត្រា £3.4 លានផោន ខណៈដែល Bologna ដែលកំពុងប្រឈមបញ្ហា​ធ្លាក់ទៅកាន់លីកទី​២ បានដាក់ទឹកប្រាក់ ៦លានផោន​ ដើម្បីចរចារយកមកជួយក្រុម៕