កីឡាករដែលអាចលេងបានពីរតំណែងទាងតំបន់បម្រើ និង ការពារ Emre Can បានបង្ហើបថាគាត់នៅតែមិនសប្បាយរីករាយនៅជាមួយក្លិប Juventus ហើយអនាគតរបស់គាត់អាចនឹងបន្តទំនាក់ទំនង ជាមួយក្លិប Man Utd ។
អនាគតរបស់ អតីតកីឡាករបិសាចក្រហមរូបនេះ ហាក់ដូចជាស្រឡះដៃធេង ពីអ្នកចាត់ការទូទៅ Maurizio Sarri ។ ទន្ទឹមជាមួយគ្នានេះដែរ គាត់ត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានដកចេញពីបញ្ជីរឈ្មោះកីឡាករ ២៥នាក់ ដែលត្រូវលេងក្នុងពានរង្វាន់ យូហ្វាឆាមពានលីក។
កីឡាករសញ្ជាតិអាល្លឺម៉ង់ អាយុ ២៥ឆ្នាំ ត្រូវបានក្លិបធំនៅអង់គ្លេសទាក់ទងយកទៅវិញ ហើយក្លិប Bayern Munich ក៏បានទាក់ទង ដូចគ្នា៕