ភ្នំពេញ៖ រហូតដល់មកដល់ពេលនេះ ថ្វីបើរឿងចាក់ចេកចាក់ស្ក ឆ្កឹះឆ្កៀល ដែលផ្តើមចេញពី អេង ចរិយា ហៅយ៉ាយ៉ា ដែលជាតារាចម្រៀងមួយរូប បៀតបៀនទៅលើពិធីមង្គលការរបស់ ធី សុវណ្ណថា ធ្វើឲ្យផ្អើលមួយប្រទេស ប៉ុន្តែមកដល់ពេលនេះ សាមីខ្លួនផ្ទាល់ហាក់មិនបង្ហាញអាការៈណាមួយ ភ័យខ្លាចជាមួយបណ្តឹងដែលទាមទារខ្ទង់សែនដុល្លាររបស់ធី សុវណ្ណថា ឡើយ ។
នៅលើគណនីហ្វេសប៊ុករបស់ អេង ចរិយា រហូតមកដល់ពេលនេះ នាងមិនបានបញ្ចេញសារណាមួយដែលបញ្ជាក់ថា ភ័យខ្លាចតក់ស្លុត ឬព្រឺសម្បុរ ទៅលើបណ្តឹងដែលទាមទារខ្ទង់សែនដុល្លារ ដែលគ្រាន់ជាតួរលេខ មួយត្រូវបានគេយល់ឃើញថា ការបរិហារកេរ្តិ៍ មិនអាចទាមទារបាន ដល់ថ្នាក់នោះឡើយ ។
ទោះបីជាយ៉ាងនេះក្តី អេង ចរិយា ហៅយ៉ាយ៉ា ថ្វីបើក្នុងវីដេអូឃ្លិបកន្លងមកបានបង្ហាញថាភ័យខ្លាច ប៉ុន្តែនៅលើបណ្តាញសង្គមរបស់នាង ហាក់មិនព្រួយ ដែលធ្វើឲ្យគេយល់ឃើញថា ទំនងជានាងមានអ្នកច្បាប់អ្នកការនៅពីក្រោយខ្នង បានប្រាប់នឹងថ្លឹងថ្លែងរួចទៅហើយថា បណ្តឹងនេះ នឹងមិនអាចដល់ ២០ម៉ឺនដុល្លារ ដែលគ្រាន់តែជារូបភាពបំប៉ោងរឿងឲ្យធំនោះ ។ ម្យ៉ាងទៀត មហាជនបានយល់ឃើញថា អេង យ៉ាយ៉ា អាចនឹងមាន អ្នកធំណាម្នាក់ពីក្រោយខ្នងនៃរឿងនេះ ទើបនាងមិនបានភ័យខ្លាច ខណៈថ្មីៗនេះ នាងក៏បានបង្ហាញនូវសកម្មភាពសប្បាយរីករាយ ចូលរួមពិធីមង្គល ការយ៉ាងអ៊ឹកធឹក នឹងញញឹមយ៉ាងស្រស់ពព្រាយថែមទៀតផង ៕



















