ឈីលីលប់ចោលការប្រកួតមិត្តភាពជាមួយនឹងប៉េរូ

0

សមាគមន៍បាល់ទាត់នៃប្រទេសឈីលី ដែលហៅកាត់ថា ANF នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសលុបចោល ការប្រកួតមិត្តភាពប្រឆាំងនឹងជម្រើសជាតិប៉េរូនៅសប្តាហ៍ក្រោយ ដោយសារតែភាពចលាចលស៊ីវិល កំពុងបន្តកើតមាននៅក្នុងប្រទេសឈីលី។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ ANFP នោះបាននិយាយទៀតថាមូលហេតុសំខាន់ៗ ដែលធ្វើឲ្យមានការសម្រេចចិត្តបែបនេះ គឺដោយសារតែគ្រូបង្វឹកលោក Reinaldo Rueda បានទទួលយកសំណើពីកីឡាកររបស់ប្រទេសឈីលី ដើម្បីឱ្យក្រុមអាចដកខ្លួនចេញពីការប្រកួតគ្នានៅក្នុងទីក្រុងលីម៉ា។

សេចក្តីថ្លែងការណ៍ដដែលបានសរសេរទៀតថា កីឡាករដែលបានអំពាវនាវឱ្យក្រុមជម្រើសជាតិឈីលី បានតាំងចិត្តមិនលេង ក្នុងការប្រកួតមិត្តភាពជាមួយប្រទេសប៉េរូ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារទី ១៩ ខែវិច្ឆិកា នៅទីក្រុងលីម៉ានោះឡើយ៕

ប្រែសម្រួល:Lee