ទំរង់លេងរបស់ PePe ធ្លាក់ចុះ ដោយសារតារាល្បីៗនៅ Arsenal

0

ជាការឆ្លើយតបទៅនឹងពាក្យទិតៀនជាច្រើន ដែលបានកើតឡើងចំពោះកីឡាករតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប Nicolas Pepe តម្លៃ៧២លានផោននោះ វិរៈបុរសរបស់ក្លឹបលោក Thierry Henry បាននិយាយថាក្រុមកីឡាករល្បីៗរបស់ក្លឹប គឺជាអ្នកដែលបានបណ្តាលឲ្យទំរង់របស់កីឡាករ Pepe យ៉ាប់ខ្លាំង មិនដូចនឹងការរំពឹងទុកបែបនេះ។

ក្រោយការផ្លាស់មកលេងនៅ Emirates កីឡាករ Pepe រកបានតែ១គ្រាប់គត់ ក្នុងការប្រកួតប្រជែងនៅលីកកំពូលអង់គ្លេស ហើយគឺជាបាល់ពិន័យ១១ម៉ែត្រ ប៉ះនឹងក្រុម Aston Villa ផងជាមួយនឹង assist បាន២គ្រាប់ផងដែរ ប៉ុន្តែកំពុងក្លាយទៅជាប្រធានបទយ៉ាងក្តៅសម្រាប់អ្នកគាំទ្រក្លឹប ចំពោះតម្លៃខ្លួនរបស់កីឡាករ និងទំរង់លេងជាក់ស្តែងបែបនេះ។

Henry ក៏បានលើកឡើងអំពីស្ថានភាពបច្ចុប្បន្ន ដែលស្រដៀងទៅនឹងអ្វីដែលគាត់ធ្លាប់បានប្រទះ កាលពីពេលដែលគាត់ចាកចេញពីក្លឹប Juventus មកចូលរួមជាមួយក្លឹប Arsenal កាលពីឆ្នាំ១៩៩៩ ដោយមិនអាចរកគ្រាប់បាល់បានសោះ ដូចគ្នាក្នុងការបង្ហាញខ្លួន៨ប្រកួតដំបូង ប៉ុន្តែក្រោយមកបានក្លាយទៅជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅនឹងក្លឹប រហូតដល់២២៨គ្រាប់៕

ប្រែសម្រួល:Lee