Rose សារភាពពីបំណងរបស់ Spurs

0

ជាអត្ថបទគួរឲ្យចាប់អារម្មណ៍ នៅពេលដែលកីឡាករខ្សែការពារស្លាប Danny Rose បានសារភាពថា ខ្លួនបានដឹងជាមុនច្បាស់ហើយ ថាក្លឹបមិនដែលមានបំណងចង់រក្សារូបគេទុកឡើយ ក្នុងពេលដែលរូបគេនៅសល់កុងត្រាចាស់ រហូតទៅដល់១៨ខែទៀតក្តី។

កាសែតអង់គ្លេស The Sun នៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថាកីឡាកររូបនេះបានថែ្លងបែបនេះ នៅក្នុងពេលដែលកំពុងជាប់ភារៈកិច្ចជួយក្រុមជម្រើសជាតិ ហើយបញ្ជាក់ថារូបគេនឹងមិនចាកចេញទៅណាឡើយ រហូតដល់បញ្ចប់នៃកុងត្រា។

លើសពីនេះ Rose ក៏បាននិយាយដែរថា មានគ្រាមួយនោះរូបគេស្ទើរតែអាចផ្ទេរទៅលេងជាមួយនឹងក្លឹប Watford ទៅហើយ ក្នុងម៉ោងចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ប៉ុន្តែកិច្ចព្រមព្រៀងគ្នាបានត្រឹមបរាជ័យទៅវិញ ហើយសំណាងល្អកីឡាករវ័យ២៩ឆ្នាំរូបនេះ បែរជាបានមានឈ្មោះក្នុងបញ្ជីកីឡាករ១១នាក់ដំបូងរបស់លោក Pochettino រហូតមកវិញនៅរដូវកាលថ្មីនេះ៕

ប្រែសម្រួល:Lee