Matic ចាប់ផ្តើមពិចារណាអនាគត ក្នុងខែមករានេះ

0

នៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកានេះ កាសែតរបស់អង់គ្លេស The Sun បានចេញផ្សាយថា កីឡាករខ្សែបម្រើជើងឆ្វេង Namanja Matic ត្រូវបានគេជឿជាក់កំពុងធ្វើការពិចារណា ក្នុងការចាកចេញពីក្លឹបបិសាចក្រហម Man United នៅក្នុងខែមករានេះហើយ ដោយសារតែកើតមានក្តីបារម្ភពីវត្តមានរបស់ខ្លួន ក្នុងជម្រើសជាតិ ក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ខាងមុខ។

កីឡាករវ័យ៣១ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមប្រកួតបានតែ២ដងប៉ុណ្ណោះ ក្នុងរដូវកាលថ្មីនេះ ឲ្យក្លឹបបិសាចក្រហម Man United ហើយក្រោយការផ្លាស់មកទីនេះ រូបគាត់លេងបានតែត្រឹមតែ៣៥០នាទីប៉ុណ្ណោះ។ក្នុងនោះផងដែរ Matic នឹងក្លាយទៅជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយ ក្នុងខែមិថុនានេះ ទាំងដែលជឿជាក់ថាលោក Solskjaer មិនមានបំណងចង់បន្តកុងត្រាថ្មីឲ្យរូបគេឡើយ។

ព្រឹត្តិការណ៍ដ៏ធំបំផុត នៅអ៊ឺរ៉ុបនារដូវក្តៅក្រោយនេះ បានធ្វើឲ្យ Matic បារម្ភថានឹងបាត់បង់ឈ្មោះ នៅក្នុងបញ្ជីជម្រើសជាតិស៊ែប ហើយប្រសិនបើការចាកចេញអាចកើតឡើងមែននោះ អ៊ីតាលីគឺជាគោលដៅធំបំផុតរបស់កីឡាករ ដោយក្នុងនោះ Inter Milan បានបង្ហាញចំណាប់អារម្មណ៍រួចទៅហើយ៕

ប្រែសម្រួល:Lee