ឪពុករបស់ Haaland អាចនឹងបដិសេធសំណើរ របស់ក្លឹបបិសាចក្រហម

0

មកដល់សប្តាហ៍ចុងក្រោយនេះ ឪពុករបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Erling Haaland បានធ្វើការព្រមានថា នឹងអាចបដិសេធសំណើររបស់ក្លឹបបិសាចក្រហម Man United ក្នុងតម្លៃខ្លួនប្រមាណជា៨៦លានផោន និងផ្ទេរទៅលេងជាមួយនឹងក្លឹបមមេឃខៀវ Man City វិញ។

ឪពុករបស់កីឡាករគឺលោក Alf Inge ដែលក៏ធ្លាប់មានឈ្មោះជាកីឡាកររបស់ក្លឹប Man City ដែរនោះ ធ្លាប់បានបញ្ជាក់ហើយថា កូនប្រុសរបស់ខ្លួនរូបនេះមានក្តីសុបិន្តមកលេងនៅលីកកំពូលអង់គ្លេស ជាយូរមកហើយ ហើយជាពិសេសគឺការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Champion League ផងដែរ។

Haaland កីឡាករមាឌធំរូបនេះ បានបង្ហាញទំរង់លេងដ៏ល្អបំផុតសម្រាប់ក្លឹប Red Bull Salzburg ក្នុងវ័យទើបតែ១៩ឆ្នាំ។ការបង្ហាញខ្លួនដំបូងក្នុងក្របខណ្ឌ Champion League ឆ្នាំនេះគេបានបំបែកឯកទក្តកម្មថ្មីមួយរួចទៅហើយ ដោយអាចរកគ្រាប់បាល់បានទៅដល់៥គ្រាប់៕

ប្រែសម្រួល:Lee