អ្នកចាំទីដៃទី១របស់ក្លឹបមេឃខៀវ Man City កីឡាករ Ederson កំពុងបានក្លាយទៅជាក្តីបារម្ភដ៏ធំមួយសម្រាប់ Man Cityក្នុងការត្រៀមខ្លួនប្រយុទ្ធជាមួយនឹងក្រុមលេខ១លើតារាងបច្ចុប្បន្ន Liverpool នៅយប់ថ្ងៃអាទិត្យនេះ។
កីឡាករអ្នកចាំទីប្រេស៊ីលរូបនេះបានទទួលរងរបួស ហើយត្រូវបានប្តូរចេញជំនួសដោយអ្នកចាំទី Bravo ក្នុងពាក់កណ្តាលនៃការប្រកួតជាមួយនឹង Atalanta។ ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកក្លឹបលោក Guardiola បានបញ្ជាក់ថា របួសមិនធ្ងន់ធ្ងរទេ ប៉ុន្តែត្រូវរងចាំរហូតដល់មានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីសំណាក់ក្រុមគ្រូពេទ្យជាមុនសិន។
ការប្រកួតប៉ះនឹង Liverpool ដោយមិនមានវត្តមានរបស់អ្នកចាំទីប្រេស៊ីលរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភាគច្រើន មានក្តីបារម្ភខ្លាំង ហើយជាពិសេសពួកគេមិនសូវជាទុកចិត្តសមត្ថភាពរបស់អ្នកចាំទីដៃទី២ កីឡាករ Bravo ដែលបានទទួលកាតក្រហមកាលពីយប់មិញនោះឡើយ៕
ប្រែសម្រួល:Lee