Arsenal ឆ្លើយតបយ៉ាងណាចំពោះការទទួលទានអាហាររវាងលោក Mourinho និងប្រធានក្លឹប?

0

ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនៅស្ទើរតែគ្រប់សារព័ត៌មានបានអះអាងថាលោកគ្រូបង្វឹករហ័សនាម The Special One បានជួបជាមួយនឹងប្រធានក្លឹបកាំភ្លើងធំ Arsenal លោក Sanllehi ដើម្បីពិភាក្សាគ្នាពីលទ្ធភាពក្នុងការមកដឹកនាំជំនួសលោក Unia Emery ដែលកំពុងស្ថិតក្នុងបញ្ហានៃទំរង់លេងរបស់ក្លឹប។

សប្តាហ៍ចុងក្រោយនេះ Arsenal បានបន្តធ្លាក់ពិន្ទុនិងតារាងចេញឆ្ងាយពីតារាងកំពូលទាំង៤ក្នុងលីកដោយក្នុងនោះមាន១៤ពិន្ទុឃ្លាតពីក្រុមលេខ១បណ្តោះអាសន្ន Liverpool ដោយការប្រកួតទាំង១១ខ្លួនអាចរកជ័យជំនះបានតែ៤ប្រកួតប៉ុណ្ណោះហើយចុងក្រោយនេះបានត្រឹមស្មើនឹងក្រុម Wolves ក្នុងលទ្ធផល១ស្មើទៀតផង។

ជាការឆ្លើយតបទៅនឹងការលើកឡើងកាលពីចុងសប្តាហ៍កន្លងទៅនោះក្លឹបកាំភ្លើងធំ Arsenal បានធ្វើការចេញមកបដិសេធថាវាគឺជាដំនឹងមិនពិតនោះឡើយដែលលោក Mourinho បានជួបជាមួយនឹងប្រធានក្លឹបរបស់ខ្លួន៕

ប្រែសម្រួល:Lee