ក្លិបកាំភ្លើងធំ Arsenal កំពុងព្យាយាមពិភាក្សាជាមួយ Jose Mourinho ដើម្បីជំនួសតំណែង លោក Unai Emery នៅពហុកីឡដ្ឋាន Emirates ។ នេះបើយោងតាមគេហទំព័រ Metro បានចុះផ្សាយ ។
លោក Jose បានអាកខានធ្វើការងារជាគ្រូបង្វឹក ក្រោយពីការចុះចេញពីតំណែង នៅលើទឹកដី អូត្រាហ្វត ហើយក៏ជាក្លាយជាបេក្ខភាព តែមួយគត ដែលត្រូវបានក្លិប កាំភ្លើងធំ កំពុងចង់បាន ។
Emery បច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាព សម្ពាធយ៉ាងធ្ងន់ធ្ងរ ហើយក្លិបទៀតសោតកំពុងធ្លាក់ទៅរកស្ថានភាពដុនដាប ។ ទន្ទឹមជាមួយគ្នានេះដែរ លោក Raul Sanllehi ប្រធានក្លិបបានណាត់ជួបលោក Jose កាលពីសប្តាហ៍កន្លងទៅ ។
ជាមួយទម្រង់លេងកាំភ្លើងធំធ្លាក់កូដនេះដែរ អតីតកីឡាករកាំភ្លើងធំ លោក Robin van Persie ក៏បានរិះគន់ទៅលើលោក Unai ផងដែរ កាលពីសប្តាហ៍កន្លងទៅ ។
លោក Mourinho ហាក់មិនស្ថិតក្នុងបញ្ហារបស់ក្រុមប្រឹក្សាភិបាលរបស់ក្លិបកាំភ្លើងធំឡើយ ដោយក្រុមប្រឹក្សាភិបាលចង់បាន គ្រូបង្វឹកដែលមិន ជះឥទ្ធិពលដល់គំនិតរបស់គាត់ នឹងជាគ្រូបង្វឹកដែលស្គាល់លីកកំពូលអង់គ្លេស និងមិនមានបញ្ហាភាសាក្នុងការទំនាក់ទំនង ជាមួយកីឡាករ ។ ប៉ុន្តែផ្ទុយទៅវិញ Unai Emery ត្រូបានក្រុមប្រឹក្សាភិបាល បានមើលឃើញថា មានបញ្ហាទំនាក់ទំនងជាមួយ Mesut Ozil ដែលជាកីឡាករ សំខាន់ ដែល Jose ត្រូវការចាំបាច់ បើសិនជាមកគ្រប់គ្រងលើទឹកដី អ៊ីម៉ារ៉ែត ៕