Pogba ចេញមកប្រកាសខ្លួនឯងពីពេលវេលាត្រឡប់មកជួយក្លឹបវិញនិងស្ថានភាពរបួសបច្ចុប្បន្ន

0

កីឡាករខ្សែបម្រើថ្លៃបំផុតរបស់ពិភពលោកនិងក្លឹបបិសាចក្រហម Paul Pogba មកដល់សប្តាហ៍ចុងក្រោយនេះរូបគេបានបន្តខកខានក្នុងការប្រកួតរបស់ក្លឹបដល់ទៅ១០ដងមកហើយនៅរដូវកាលនេះដោយសារតែរបួសក្បាលជង្គង់ដែលកំពុងបន្តសម្រាកព្យាបាលនៅឡើយនោះ។

ការប្រកួតដែលគេបានខកខានមានទាំងការប្រកួតចុងក្រោយបរាជ័យទៅលើក្រុម Bournemouth ផងដែរដែលវាកំពុងធ្វើឲ្យក្លឹបពិតជាស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ដដែលនៅពេលនេះ។នៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះកីឡាករបារាំងរូបនេះផ្ទាល់បាននិយាយថាខ្លួននឹងត្រូវការពេលវេលាយ៉ាងហោចណាស់២សប្តាហ៍ទៀតមុនការបង្ហាញខ្លួនឡើងវិញ។

ថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍មួយរបស់បារាំងត្រូវបានគេមើលឃើញថាកីឡាកររូបនេះនៅតែបន្តរុំរបួសរបស់ខ្លួននៅឡើយហើយក្នុងពេលដូចគ្នានេះដែរគ្រូបង្វឹកក្លឹបលោក Solkjaer ក៏បានអះអាងដែរថា Pogba នឹងទំនងជាមិនទាន់អាចចូលហ្វឹកហ្វាត់វិញបាននៅឡើយរហូតដល់ខែធ្នូ៕

ប្រែសម្រួល:Lee