Andre Gomes កីឡាករសញ្ជាតិព័រទុហ្កាល អាយុ ២៦ឆ្នាំ ដែលលេងក្នុងតំណែងជាខ្សែបម្រើ កំពុងជួបនូវបញ្ហាធំ ដោយអាចនឹងចាកចេញពី ទីលាន ពេញមួយជីវិត បន្ទាប់ពីបាក់ក ជើងក្នុងអំឡុងការប្រកួតជាមួយ Spurs យប់មិញនេះ ដោយត្រឹមលទ្ធផល 1-1 តែប៉ុណ្ណោះ ។
ខ្សែបម្រើរបស់ក្លិប Everton រូបនេះត្រូវបានកីឡាករ Son Heung-min ឈូសពីក្រោយ នៅនាទី ៧៩ ក៏ត្រូវបានអាជ្ញាកណ្តាលសម្រេច ដកកាត ក្រហមជូនទៅកាន់កីឡាករសញ្ជាតិកូរ៉េខាងត្បូងនេះ ក្រោយពីឃើញថា Andre Gomes បានបាក់កជើង ដែលជារបួសធ្ងន់ធ្ងរ នឹងធ្វើឲ្យមិត្តរួមក្រុមរបស់គេ បានស្រក់ទឹកភ្នែក ។ អ្វីដែលគេមើលឃើញយ៉ាងច្បាស់មួយទៀត គឺ Serge Aurier បានព្យាយាមបិទបាល់ តែក៏បណ្តាល ឲ្យខ្ទោះជើង មុខក្រោយរបស់ Andre Gomes បណ្តាលឲ្យបាក់ជើងស្តាំ ដែលជាហេតុការណ៍ដ៏រន្ធត់ ក្នុងវិស័យ បាល់ទាត់សម្រាប់ ឆ្នាំចុងក្រោយនេះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=1A7rPxseNyY