ភ្នំពេញ៖ បន្ទាប់ពី ចាន់ សុបញ្ញា លើកពានរដូវកាលទី១ នៃកម្មវិធីពិភពលោកដំបូងនៅកម្ពុជា X Factor បានធ្វើឲ្យមតិគាំទ្រទៅលើបេក្ខជនវ័យក្មេង នេះដែលរស់នៅជាមួយលោក និង មានមតិខ្វែងផងដែរ ដោយលើកឡើងថា សមត្ថភាពពិតមិនស្មើមនោសញ្ចេតនា ។
យ៉េប រ៉ូហ្វាត ដែលគេស្គាល់ថាជាអ្នករៀបកម្មវិធី ជាពិសេសកម្មវិធីរបស់សមាគមសុខភាពបន្តពូជ រ៉ាក់ បានបង្ហាញសារដ៏ភ្ញាក់ផ្អើល ហាក់ដូចជាន័យគាំទ្រទៅលើ បេក្ខជន សម សុវណ្ណរ៉ាក់ ដែលជាបេក្ខ Top 4 នៃវគ្គផ្តាច់ព្រ័ត្ររបស់កម្មវិធីខាងលើ ។
លោក បានសរសេរសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបបេក្ខជន សុវណ្ណរ៉ាក់ ថា «សម្ថភាពពិត មិនស្មើរមនោសញ្ចេតនា សមត្ថភាពពិតមិនស្មើរនឹង សំលេងឆ្នោត ពិតជាខកចិត្តមែនទែន ប៉ុន្តែវាជាទម្លាប់ប្រជាជនមួយចំនួនធំរបស់ប្រទេសខ្ញុំទៅហើយ ចូលរួមសោកស្តាយផងប្អូន តែបងជឿថាប្អូននឹង ជោគជ័យដោយសមត្ថភាពពិតរបស់ប្អូន ព្រោះថាសម្លេងឆ្នោតបានត្រឹមតែពានរង្វាន់ប៉ុណ្ណោះ មិនអាចអោយល្បីល្បាញដូចសម្ថភាពពិតឡើយ។
ទោះបីជាយ៉ាងនេះក្តីពានរង្វាន់ ប្រាក់លានដ៏ច្រើនសន្ធឹកសន្ធាប់បាន សម្រេចរួចរាល់ហើយ ដោយឲ្យទៅកាន់ បេក្ខជនវ័យក្មេង ចាន់ សុបញ្ញា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ៕

បេក្ខជន សុវណ្ណរ៉ាក់

យ៉េប រ៉ូហ្វាត