អ្នកគាំទ្រ Arsenal ជម្រុញឲ្យក្លឹបចុះកុងត្រាទិញ Santi Cazorla មកវិញ

0

កីឡាករអេស្បាញជើងចាស់ Santi Cazorla ដែលធ្លាប់មានឈ្មោះជាកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal ចំនួន៦ឆ្នាំមកហើយនោះកំពុងបន្តលេងនៅជាមួយនឹងក្លឹបថ្មី Villarreal ដែលខ្លួនបានផ្លាស់ទៅលេងកាលពីឆ្នា២០១៨នោះនៅឡើយទាំងដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករខ្សែបម្រើដ៏ល្អបំផុតលេខរៀងទៅ៤ផងនៅតំបន់អ៊ឺរ៉ុប។

កាសែតអង់គ្លេសនៅថ្ងៃពុធនេះបានចេញផ្សាយថាក្រោយទទួលបានដំណឹងនេះហើយក្រុមអ្នកគាំទ្រក្លឹបជាច្រើនបាននាំគ្នាសុំនិងអំពាវនាវដល់ម្ចាស់ក្លឹបក្នុងការពិចារណាចុះកុងត្រាយកកីឡាកររូបនេះមកអង់គ្លេសវិញ។រដូវកាលនេះកាន់តែអស្ចារ្យសម្រាប់ Cazorla ដោយអាចបង្កើតឧិកាសសរុប៣០ដងជួយមិត្តរួមក្រុមរកគ្រាប់បាល់បាន៤ដងនិងស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ។

ក្នុងវ័យ៣៤ឆ្នាំទៅហើយនោះបានក្លាយទៅជាមូលហេតុដែលកាំភ្លើងធំ Arsenal បានបង្ហាញថាជាបញ្ហាសំខាន់ដែលក្លឹបត្រូវតែសម្រេចចិត្តលក់កីឡាកររូបនេះចេញកាលពីគ្រានោះប៉ុន្តែមិនដូចការគិតឡើយនៅអេស្បាញ Cazorla បានបង្ហាញការភ្ញាក់ផ្អើលដល់អ្នកដែលធ្លាប់មានបញ្ហាព្រួយបារម្ភរឿងនេះគ្រប់គ្នា៕

ប្រែសម្រួល:Lee