នៅថ្ងៃព្រហស្បតី៍ទី៣១ខែតុលានេះកាសែតអង់គ្លេស The Sun បានចុះផ្សាយថាអតីតមិត្តរួមជម្រើសជាតិនិងក្លឹបរបស់ Neymar គឺកីឡាកររៀមច្បង Dali Alves បាននិយាយថាកីឡាករតម្លៃ១៩៨លានផោនរូបនេះបច្ចុប្បន្ននៅតែមានអត្តចារិតដូចជាកូនក្មេងហើយ Neymar គួរតែចាប់ផ្តើមធ្វើការកែតម្រូវបញ្ហានេះ។
អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះចុងក្រោយនេះបានស្ថិតនៅក្នុងកណ្តាលនៃប្រធានបទជាច្រើនដូចជាការទាមទារចាកចេញពីក្លឹបការប្រើប្រាស់ពាក្យសម្តីមិនល្អលើមន្ត្រីរៀបចំការប្រកួតនិងក៏ដូចជាការប៉ះពាល់ជាមួយនឹងអ្នកគាំទ្ររបស់ក្លឹប PSG។
ជាលទ្ធផលបច្ចុប្បន្ន Neymar ហាក់មិនសូវបានបង្ហាញខ្លួនក្នុងការប្រកួតរបស់ក្លឹបឡើយហើយមិនត្រឹមតែប៉ុណ្ណោះក៏ត្រូវបានដកឈ្មោះកីឡាករបេក្ខភាពដែលនឹងលក់ពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’ Or ផងដែរ៕
ប្រែសម្រួល:Lee