Florentino Perez កំពុងបង្កើតយុគសម័យកាលថ្មីមួយ ដោយចង់នាំយកកីឡាករ Kylian Mbappe ជាមួយនឹងកិច្ចសន្យាបំបែកកំណត់ត្រាពិភពលលោក ។ នេះបើយោងតាមគេហទំព័រ Dailymail ។
ម្ចាស់ពានរង្វាន់ពិភពលោកវ័យក្មេងសញ្ជាតិបារាំងខាងលើ បានរកគ្រាប់បាល់ហ៊ែកទ្រីកក្នុងរយៈពេល ២០នាទី បន្ទាប់ពី PSG យកឈ្នះទៅលើ Brugg ក្នុងលទ្ធផល 5-0 ។
នេះជាការចុះហត្ថលេខាថ្មី ដើម្បីធ្វើឲ្យអ្នកគាំទ្ររបស់ Real Madrid ភ្ញាក់ផ្អើល យ៉ាងហោចណាស់ឲ្យកីឡាករវ័យក្មេងខាងលើ លេងបានរហូតដល់ ទៅ ១០ឆ្នាំ ។
ការចុះហត្ថលេខាយក កីឡាករបារាំងខាងលើ និងតួឯករបស់ PSG នាពេលបច្ចុប្បន្ន ដោយប្រធានក្លិបអធិរាជស យល់ឃើញថា កីឡាកររូបនេះ អាចនឹងជំនួសតំណែងកីឡាករ CR7 បាន ។
វាត្រូវបានគេយល់ឃើញថា Florentino Perez អាចនឹងត្រូវចំណាយទឹកប្រាក់រហូតដល់ទៅ ២៦០លានផោន ដើម្បីឲ្យតារាបាល់ទាត់វ័យក្មេងរូបនេះ ចាកចេញពីទឹកដី PSG ។
គួរបញ្ជាក់ផងដែរថា កីឡាករអាយុ ២០ឆ្នាំរូបនេះ នឹងធ្វើដំណើរទៅកាន់ទឹកដី Bernabeu នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងការប្រកួតក្របខណ្ឌ Champions League ៕