Allegri ចង់បានកីឡាករ២រូបពី Juventus ពេលផ្លាសមក Man United

0

អតីតគ្រូបង្វឹកក្លឹប Juventus លោក Allegri កាន់តែមានព័ត៌មានកៀកទៅនឹងការផ្លាស់មកលេងនៅ Man United ជំនួសលោក Solkjaer ដែលកំពុងជួបបញ្ហា។កាលពីសប្តាហ៍មុនគេអះអាងលោកនឹងត្រូវការជំនួយការម្នាក់គឺជាអតីតកីឡាករលេងនៅ Juventus និង Man United កីឡាករ Patrick Evra មកជួយការងារនៅ Old Trafford ផងដែរ។

នៅក្នុងសប្តាហ៍នេះព័ត៌មានកាន់តែច្រើនអំពីពាក្យចចាមអារ៉ាមនេះថាលោក Allegri នឹងត្រូវកីឡាករ២រូបបន្ថែមទៀតផងដែរពីក្លឹប Juventus ពេលមកដល់អង់គ្លេសដែល Mario Mandzukic និង Emre Can ដែលកំពុងមានស្ថានភាពមិនសូវល្អដែរនោះនៅអ៊ីតាលី។

គួរបញ្ជាក់ដែរថាក្លឹបបិសាចក្រហម Man United ក្រោមការដឹកនាំរបស់លោក Solkjaer អាចរកគ្រាប់បានតែ៨គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតទាំង៩នៅរដូវកាលនេះដែលបញ្ហាសំខាន់ពេលនេះគឺតំបន់ប្រយុទ្ធនិងតំបន់បម្រើ៕

ប្រែសម្រួល:Lee