Liverpool​ ប្រជែងជាមួយតោខៀវយកខ្សែបម្រើវ័យក្មេងម្នាក់

0

Liverpool បានឈានមុខក្រុមតោខៀវ ក្នុងការប្រជែងគ្នា​កុងត្រាយកកីឡាករខ្សែបម្រើវ័យក្មេងក្លិប Exeter City គឺ Ben Chrisene ។​
ខ្សែបម្រើវ័យក្មេងដ៏មានទេពកោសល្យ អាយុ ១៥ឆ្នាំរូបនេះ បានក្លាយជាខ្សែបម្រើឈានមុខ បន្ទាប់ពីលេង​ក្នុងក្រុមជម្រើសជាតិឈុតតូច របស់អង់គ្លេស ។

បើយោងតាមបណ្តាញផ្សព្វផ្សាយបានចុះថា លោក Kloop កំពុងត្រៀមខ្លួនផ្តួលតោខៀវ អញ្ជើញកីឡាករវ័យក្មេង​ ខាងលើ មកលេង​ជាមួយ ក្រុមយុវវ័យ របស់ហង្សក្រហមនៅចុងសប្តាហ៍នេះ ។
Liverpool បានព្យាយាមមើលកីឡាករវ័យក្មេងរូបនេះ ជាច្រើនខែមកហើយ ​ប៉ុន្តែ Frank Lampard ក៏បានព្យាយាមទាក់ទងទៅកាន់ Exeter City ដូចគ្នា៕