ជាអត្ថបទដ៏គួរឲ្យចាប់អារម្មណ៍មួយនៅពេលដែលកាសែតអង់គ្លេស The Sun នៅថ្ងៃពុធនេះបានសរសេរថាក្លឹបមាន់ខ្នាយមាស Spurs បានធ្វើការទាក់ទងជាមួយនឹងលោក Jose Mourinho ដើម្បីពិនិត្យមើលលទ្ធភាពនៃការមកធ្វើការជំនួសតំណែងរបស់លោក Pochettino។
ប្រភពដដែលបានសរសេរទៀតដែរថាក្លឹប Spurs មិនមានបំណងចង់បាត់បង់គ្រូបង្វឹកអាហ្សង់ទីនរូបនេះឡើយប៉ុន្តែដោយមានការព្រួយបារម្ភថាលោក Pochettino កំពុងមានបំណងចង់ផ្លាស់ទៅលេងជាមួយនឹងក្លឹបបិសាចក្រហម Man United ដែលកំពុងជួយវិបត្តិដ៏ធ្ងន់ធ្ងរនោះ។
លោក Mourinho ដែលត្រូវបាន Man United បណ្តេញចេញតាំងតែពីខែធ្នូឆ្នាំទៅនោះពិតជាមានបំណងវិលត្រឡប់មករកអាជីពវិញខ្លាំងណាស់ខណៈដែលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបុរសប៉ទុយហ្គាល់រូបនេះបានអះអាងថាលោកបានសម្រេចចិត្តរួចហើយជាមួយនឹងអាជីពរបស់ខ្លួន៕
ប្រែសម្រួល:Lee