Maddison ចាប់ផ្តើមភ័យក្រោយព័ត៌មានថាទៅលេងកាស៊ីណូក្នុងពេលអង់គ្លេសចាញ់ឆេក

0

កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លឹប Leicester City កីឡាករ James Maddison ត្រូវបានគេជឿជាក់ថាកំពុងចាប់ផ្តើមបែកញើសភ័យព្រួយបារម្ភអំពីអនាគតរបស់គេជាមួយនឹងជម្រើសជាតិអង់គ្លេសនៅក្រោយពេលដែលសារព័ត៌មានបានចុះផ្សាយព្រោងព្រាតអំពីសកម្មភាពរបស់ខ្លួននៅកាស៊ីណូមួយកន្លែងក្នុងពេលដែលអង់គ្លេសកំពុងប្រកួតចាញ់ប្រទេសឆេកនោះ។

កាសែតអង់គ្លេស The Sun បានសរសេរថា Maddison ក្រោយព័ត៌មាននេះបានធ្វើការផ្ញើសារផ្ទាល់ទៅកាន់គ្រូបង្វឹកអង់គ្លេសលោក Southgate និងរៀបរាប់អំពីហេតុការណ៍មួយនេះប៉ុន្តែលោក Southgate បានអះអាងថានៅមិនទាន់បានអានសារទាំងនោះឡើយដោយមូលហេតុថាកំពុងរវល់រៀបចំក្រុមឡើងវិញក្រោយបរាជ័យដ៏ធំមួយនេះ។

លោកបានបញ្ជាក់ទៀតថាមិនទាន់បាននិយាយអ្វីឡើយជាមួយនឹង Maddison ទោះបីជាបានជឿជាក់ថាព័ត៌មានទាំងនោះគឺជាការពិតហើយក្តីប៉ុន្តែត្រូវបានគេជឿជាក់ថាវានឹងក្លាយទៅជាករណីមួយសម្រាប់ជាឧទាហរណ៍ដ៏ល្អសម្រាប់កីឡាករវ័យក្មេងផ្សេងទៀតផងនៅក្រោយពេលការសម្រេចចិត្តណាមួយពីសំណាក់លោក Southgate៕

ប្រែសម្រួល:Lee