Man United នៅតែមានទំនុកចិត្តទទួលបានម្ចាស់ឧត្ថម្ភថ្មីកាន់តែធំទោះ Chevrolet នឹងលុបកុងត្រាក្តី

0

ក្លឹបបិសាចក្រហម Man United ត្រូវបានគេជឿជាក់ថានឹងនៅតែអាចទទួលបានកុងត្រាជាមួយនឹងម្ចាស់ឧត្ថម្ភឯកសណ្ឋានថ្មីដែលមានទឹកប្រាក់បំបែកឯកទក្តកម្មពិភពលោកដដែលទោះបីជានឹងត្រូវក្រុមហ៊ុនយក្សផលិតរថយន្តអាមេរិក Chevrolet លុបចោលកុងត្រាតម្លៃ៤៥០លានផោនក្តី។

ព័ត៌មានជាច្រើនបានអះអាងហើយថា Chevrolet នឹងត្រៀមខ្លួនចាកចេញពីការកុងត្រាជាមួយនឹង Man United ក្នុងឆ្នាំ២០២១ខាងមុខនេះក្រោយពេលបានមើលឃើញថាជាក់ស្តែងនឹងភ្នែកហើយអំពីស្ថានភាពបច្ចុប្បន្នរបស់ក្លឹប។ Man United ចាប់ផ្តើមរដូវកាលយ៉ាងអាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះហើយកំពុងមានតែ២ពិន្ទុប៉ុណ្ណោះចេញពីតំបន់ដែលត្រូវកាត់ចោលទៅលីកទី២នៅរដូវកាលក្រោយ។

ទោះបីជាយ៉ាងណាក្តីគេជឿជាក់ថាក្លឹបមួយនេះនៅតែមានទំនុកចិត្តដដែលអំពីប្រាកចំណូលរបស់ខ្លួនជាមួយនឹងម្ចាស់ឧត្ថម្ភឯកសណ្ឋានថ្មីដែលក្នុងនោះនឹងថែមទាំងមានទំហំលើសពីចំនួនទឹកប្រាក់ដែលខ្លួនអាចទទួលបាននាពេលបច្ចុប្បន្ននេះទៀតផង៕

ប្រែសម្រួល:Lee