Home ព័ត៌មានកីឡា Neymar របួស​ជាថ្មី

Neymar របួស​ជាថ្មី

0

Neymar បានដើរចេញពីការប្រកួត​មិត្តភាពជាមួយ នីហ្សេរីយ៉ា នាថ្ងៃអាទិត្យ បន្ទាប់ពីប្រកួតបាន ១២នាទី ។​
តារាបាល់ទាត់អាយុ ២៧ឆ្នាំរូបនេះ ត្រូវបានដូរជំនួសវិញដោយ ខ្សែបម្រើប្រយុទ្ធ Philippe Coutinho បន្ទាប់ពីមានបញ្ហារបួសភ្លៅខាងឆ្វេង។ ការប្រកួតគឺ ០-០ បន្ទាប់ពី ៣០ នាទី។

តារាបាល់ទាត់ឆ្នើមរបស់ PSG កន្លងទៅក៏មានបញ្ហារបួសជើងស្តាំផងដែរ ដែលធ្វើឲ្យគាត់ខកខាតចូលរួម ជួយក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ Copa America ។ បញ្ហារបួសនេះដែរ ធ្វើឲ្យគាត់ខកខានចូលទីលានរយៈពេល ៣ខែ អំឡុងពេលនោះ ។
សម្រាប់បញ្ហាររបួសនាថ្ងៃអាទិត្យ គេនៅមិនទាន់ដឹងថា អាចអូសបន្លាយឲ្យគាត់ ខកខានចូលទីលាន​ យូរប៉ុណ្ណានោះទេ ?

Previous articleកាំភ្លើងធំទិសដៅទិញយកខ្សែបម្រើនៅក្លិបហុល្លង់ ជំនួសតំណែង Ozil
Next articleArturo Vidal ថា កីឡាករ G​r​i​ez​m​a​n​n​ ​កំពុងជួបវិបត្តិធ្ងន់