កាំភ្លើងធំទិសដៅទិញយកខ្សែបម្រើនៅក្លិបហុល្លង់ ជំនួសតំណែង Ozil

0

ក្លិបកាំភ្លើងធំ ត្រូវបានគេរាយការណ៍មកថា ចង់បានខ្សែបម្រើ Orkun Kokcu របស់ក្លិប Feyenoord ។ នេះបើយោងតាមគេហទំព័រ The Sun បានចេញផ្សាយ ។​
Kokcu បច្ចុប្បន្នអាយុ ១៨ឆ្នាំ នឹងបានចូលក្រុមឈុតធំខាងលើ កាលពីខែធ្នូ នឹងបានវិវត្តន៍ទម្រង់លេង​របស់ខ្លួន ក្រោមការដឹកនាំរបស់លោក Giovanni van Bronckhorst ។​
យុវជនរូបន រកបាន ៣គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមផ្តាច់ទី ចំនួន ៤លើក ។​

យោងតាមគេហទំព័រ Dailymail វិញបានចុះថា កាំភ្លើងធំកំពុងព្យាយាមតាមដានកីឡាកររូបនេះ យ៉ាងយកចិត្តទុកដាក់ ហើយក្លិបខាងលើ នឹងពិចារណា លក់កីឡាករនេះ ក្នុងតម្លៃខ្លួន ២០លានផោន ។

នេះមានន័យថា គ្រូកាំភ្លើងធំ កំពុងតែ​ព្យាយាមលក់ចេញកីឡាករ Ozil ដែលជាអ្នកទទួលបានចំណូលច្រើនជាងគេនៅជាមួយក្លិប ។​
Ozil បានបង្ហាញខ្លួនតែពីរលើកជាមួយក្លិប ហើយគ្រូបង្វឹកទៀតសោត បានលើកឡើងថា កីឡាករ​រូបនេះ មិនសាកសម នៅជាមួយក្លិបឡើយ ៕