កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេស ចេញផ្សាយនៅថ្ងៃសុក្រនេះ បានសរសេរថាគ្រូបង្វឹកក្លឹបហង្សក្រហម LiverpoolលោកJurgen Klopp ក្នុងពេលដែលកំពុងឡើងកូដខ្លាំងជាមួយនឹងក្លឹប ប៉ុន្តែបែរជាបាននិយាយថា ប្រសិនបើពេលណាមួយដែលក្លឹបមិនចង់រក្សាគាត់ទុកនោះ លោកនឹងសម្រេចចិត្តត្រឡប់ទៅអាល្លឺម៉ង់វិញ។
Klopp បានចំណាយពេលនៅជាមួយនឹងក្លឹប Dortmund អស់រយៈពេល៧ឆ្នាំ មុននឹងសម្រេចចិត្តទៅធ្វើការនៅអង់គ្លេស ប៉ុន្តែទោះបីជាធ្វើបានយ៉ាងល្អសម្រាប់ Liverpool ជាពិសេសការលើកពានរង្វាន់ធំបំផុតរបស់អ៊ឺរ៉ុប បំបែកឯកទក្តកម្មឲ្យក្លឹបកាលពីរដូវកាលមុនក្តី ប៉ុន្តែ Klopp ជឿជាក់ថាថ្ងៃណាមួយ នឹងអាចឈានទៅដល់ផ្លូវបែកគ្នាមិនខាន។
លោកបានបញ្ជាក់ថាចង់ផ្លាស់ទៅលេង Dortmund វិញ ប្រសិនបើ Liverpool ពិតជាលែងត្រូវការគាត់ ប៉ុន្តែខណៈពេលនេះ Liverpool កំពុងនាំមុខគេក្នុងលីកកំពូលអង់គ្លេស ជាលើកដំបូងមិនធ្លាប់មាន គិតចាប់តាំងតែពីឆ្នាំ១៩៩០ គឺកំពុងតែបានធ្វើឲ្យក្លឹប និងអ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំង៕
ប្រែសម្រួល:Lee